ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.ស.រ.អថ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ជូនមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ដើម្បីធានាឱ្យការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបចំណូល-ចំណាយថ្នាក់ជាតិឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែតុលា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, មានកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.ស.រ.អថ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ជូនមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ដើម្បីធានាឱ្យការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបចំណូល-ចំណាយថ្នាក់ជាតិឆ្នាំ២០២៤ បានត្រឹមត្រូវ និងទាន់ពេលវេលា ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីតំណាងរតនាគារខេត្ត លោក លោកស្រី អនុប្រធានមន្ទីរជំនាញ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីជារជ្ជទេយ្យករបុរេប្រទានមន្ទីរ-អង្គភាពជំនាញ និងមន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបចំនួន ៥៥នាក់។

ព័ត៌មានទាក់ទង